កីឡា

លេច​មុខ​ Neymar ថ្មី​វ័យ​១៧​ សមត្ថភាព​ ញាក់​សាច់​ កំពុង​ទាក់​ចិត្ត Man City

ក្រុម​នាំ​មុខ​កំពូល​ តារាង​លីគ​កំពូល ​អង់គ្លេស Manchester City បាន​ដាក់​ការ​ចាប់​អារម្មណ៍​​ លើ​កីឡាករ​សញ្ជាតិ​ ប្រេស៊ីល ​វ័យ​១៧​ឆ្នាំ Kayky និង​ចង់​នាំ​យក​មក​អង់គ្លេស​​ ដែល​តម្លៃ​កំណត់ ​ប្រមាណ​២១,​៥លាន​ផោន។

Kayky ត្រូវ​បាន​បណ្ដុះ ​ចេញ​ពី​យុវជន​របស់ Fluminese ដែល​ជា​ក្លឹប​ធ្លាប់​ផលិត ​បាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន ​ដូច​ជា Marcelo របស់ Real Madrid, Fabinho របស់ Liverpool ក៏​ដូច​ជា Rafael និង Fabio អតីត​កីឡាករ United ជា​ដើម។

Kayky ត្រូវ​បាន​គេ​​ឲ្យ​រហស្សនាម​ជា Neymar ថ្មី​ ដោយ​សារ​ស្ទីល​លេង ​របស់​ពួក​គេ​ទាំង​ពីរ​ស្រដៀង​គ្នា ខុស​ត្រង់​មួយ​លេង​ជើង​ឆ្វេង មួយ​ទៀត ​លេង​ជើង​ស្ដាំ។ Kayky ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន​លីគ​ អាយុ​ក្រោម​​១៧​ឆ្នាំ​ កាល​ពី​ឆ្នាំ​មុន និង​​បាន​ចំណាត់​ថ្នាក់​លេខ​ ពីរ​ពាន U17 Copa de Brazil។ សម្រាប់​បាល់លីគ​អាយុ​ក្រោម​១៧ Kayky គឺ​ជា​អ្នក​ទាត់​បញ្ជូល ​ទី​ច្រើន​ជាង​គេ។

គ្រូ​ U17 របស់​ក្លឹប Fluminense លោក​ Guilherme Torres បាន​និយាយថា Kayky ជា​កីឡាករ​ម្នាក់​​គុណភាព​បច្ចេកទេស​ខ្ពស់ ជាពិសេស​​​បាល់​មួយ​ស្មើ​និង​គុណភាព​បាល់​មុខ​ទី ៕ sabay

Most Popular

To Top