តូក្យូ ៖ ក្រុមហ៊ុនទូរគមនាគមន៍កំពូល របស់ប្រទេសជប៉ុន កំពុងទទួលបានទឹកប្រាក់ចំនួន ៧,៣ ពាន់លានយ៉េន (ប្រហែល ៦៧ លានដុល្លារអាមេរិក) ជាលុយបង់ថ្លៃ ការរចនាកម្មវិធី តាមដានទូរស័ព្ទ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងCOVID-19នៅពេលប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
អ្នករៀបចំការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ និងIOC កាលពីពេលថ្មីៗ នេះ បានប្រកាសហាមឃាត់អ្នកគាំទ្រ ពីបរទេសមិនឲ្យចូលរួមការប្រកួតកីឡា ដែលនឹងត្រូវបើកនៅថ្ងៃទី ២៣ ខែកក្កដា។ ក្រុមហ៊ុន NTT Communication Corp ជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Nippon Telegraph និង Telephone Corp និងជាអ្នកឧបត្ថម្ភក្នុងស្រុក នៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូដឹកនាំក្រុមហ៊ុន បង្កើតកម្មវិធីនេះភាសាជាច្រើន ដែលគ្រោងនឹងចេញផ្សាយ នៅខែមិថុនា ។
ម្ចាស់ឧបត្ថម្ភក្នុងស្រុក បានបរិច្ចាគកំណត់ត្រាចំនួន ៣.៥ ពាន់លានដុល្លារដល់គណៈកម្មាធិការ រៀបចំមូលដ្ឋានសរុបមាន ចំនួនច្រើនជាង ៣ ដងបើធៀបនឹងព្រឹត្តិការណ៍ អូឡាំពិកមុនៗ ។ ការចូលរួមវិភាគទានត្រូវបានជំរុញ ដោយក្រុមហ៊ុនទីផ្សារយក្ស Dentsu Inc ជាដៃគូទីផ្សារផ្លូវការ នៃកីឡាអូឡាំពិកទីក្រុងតូក្យូ ។
ដូចការសង្ស័យដទៃទៀតដែរ សមាជិកសភាគណបក្ស ប្រឆាំង លោក Kanako Otsuji បាននិយាយថា កម្មវិធីនេះគឺជាការខ្ជះខ្ជាយលុយ។ នៅពេលគ្មាន អ្នកទស្សនា តើពេលនេះ ជាពេលត្រូវរៀបចំកម្មវិធី សម្រាប់អ្នកគាំទ្រឬ? រដ្ឋាភិបាល ជប៉ុន បានបរាជ័យម្តងហើយម្តងទៀត នៃការច្នៃប្រឌិតឌីជីថល ប៉ុន្តែវានឹងទទួលបានជោគជ័យ ជាមួយ កម្មវិធីថ្មីនេះ?”
អ្នកប្រើប្រាស់ត្រូវទាញ យកកម្មវិធីនៅក្នុងទូរស័ព្ទដៃ របស់ពួកគេ ដូច្នេះទីតាំងរបស់ពួកគេអាច ត្រូវបានត្រួតពិនិត្យជាមួយនឹងបច្ចេកវិទ្យាផ្កាយរណប។ តាមទ្រឹស្តីវាតាមដានការឆ្លង ប៉ុន្តែអ្វីៗទាំងអស់ត្រូវធ្វើដោយស្មោះត្រង់ និងមានប្រសិទ្ធភាពលុះត្រា តែមនុស្សប្រើវាដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាមកត់ត្រា ស្ថានភាពសុខភាពរបស់ពួកគេ និងព្រមានអ្នកដទៃពីការផ្ទុះឡើង៕ដោយ៖លី ភីលីព