កីឡា

Real Madrid នៅតែបន្តចិញ្ចឹមចិត្ត ចង់បាន Kane នៅឡើយ

the Goal នៅថ្ងៃពុធនេះ បានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេដឹងថា នៅតែបន្តដាក់គោលដៅ ចំពោះកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅឡើយទោះបីជាធ្លាប់បានបរាជ័យ ជាច្រើនដងមកហើយ កាលពីរដូវកាលមុនៗ។

ទោះបីជាយ៉ាងណាក្តីប្រភពដដែល បានបញ្ជាក់ថា Kane គឺមានឈ្មោះត្រឹមជាជម្រើសបន្ទាប់ប៉ុណ្ណោះប្រសិនបើ Real Madrid រដូវក្តៅនេះនៅតែមិនអាចចរចា នាំយកកីឡាករ Erling Haaland ឬ Kylian Mbappe មករួមក្លឹបបានទេនោះ។

Madrid ដែលបច្ចុប្បន្នមានកីឡាករ ខ្សែប្រយុទ្ធជួរមុខ ដែលមានកម្លាំងខ្លាំង តែម្នាក់ គត់គឺ Benzema នោះគឺកាន់តែវ័យជ្រេបន្តិច ទៅហើយហើយនៅមិនទាន់ មានអ្នកណាមកជំនួស បាននៅឡើយប៉ុន្តែ Kane ក៏នឹងមិនមានជាជម្រើស ដែលធូរថ្លៃនោះដែរ ពីព្រោះថា កុងត្រារបស់គាត់បច្ចុប្បន្ន គឺមានរហូតទៅដល់ឆ្នាំ២០២៤ឯណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top