កីឡាករឆ្នើម Martin Odegaard នៅក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីយប់មិញប៉ះនឹងក្រុម Gibraltar ប៉ុន្តែត្រូវបានប្តូរចេញត្រឹមការប្រកួតពាក់កណ្តាលតង់ប៉ុណ្ណោះ ដោយសារតែរបួស ក្បាលជង្គង់ដែលក្រោយមកត្រូវបានបញ្ជាក់។
កីឡាករខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal រូបនេះត្រូវបានប្តូរចេញហើយត្រូវបាន ក្រុមគ្រូពេទ្យពិនិត្យរបួសនៅនឹងទីលានតែម្តងផងប៉ុន្តែត្រូវបាន គ្រូបង្វឹកក្រុមជម្រើសជាតិលោក Stale Solbakken និយាយចប់ការប្រកួតដោយសង្ឃឹមថានឹងមិនមែនជា របួសធ្ងន់ធ្ងរឡើយហើយនឹងអាចសះស្បើយទាន់ការប្រកួតមួយទៀត ប៉ះនឹងក្រុមតួកគីនៅថ្ងៃសៅរ៍នេះ។
គួរឲ្យដឹង Odegaard បានផ្ទេរមកពីក្លឹប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ហើយមកដល់អង់គ្លេសបាន មួយរយៈបង្ហាញខ្លួនបាន១២ដង មកនេះគាត់អាចស៊ុតបញ្ចូលទីបាន២គ្រាប់និងបន្តក្លាយជាកីឡាករសំខាន់ ឈុតធំរបស់គ្រូបង្វឹកក្លឹបលោក Mikel Arteta រហូតមក៕ ប្រែសម្រួល៖ស៊ុនលី