គូឡាឡាំពួរ៖ កីឡាករវាយសីឆ្នើមម៉ាឡេ Lee Zii Jia បាននិយាយហួសការរំពឹងទុកថា លោកអាចឈ្នះមេដាយមាសអូឡាំពិកលើកដំបូង របស់ប្រទេសនេះនៅទីក្រុងតូក្យូ បន្ទាប់ពីទទួលបានជ័យជំនះ ដ៏អស្ចារ្យរបស់គាត់នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡវាយសី All England Open យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានផ្តួលកីឡាករ Viktor Axelsen របស់ដាណឺម៉ាក ៣០-២៩, ២០-២២, ២១-៩ កាលពីចុងសប្តាហ៍ដើម្បីឈ្នះការប្រកួត All England ជាការប្រកួតដ៏ល្បីល្បាញបំផុតមួយរបស់កីឡាជាលើកដំបូង។ ក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះ លោកក៏បានយកឈ្នះជើងឯកពិភពលោក២សម័យកាល Kento Momota ហើយពេលនេះត្រូវបានគេមើលឃើញថា ជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងការឈ្នះមេដាយមាសអូឡាំពិកនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះ។
Lee Chong Wei របស់ម៉ាឡេស៊ីបានមកជិតទទួលបានមេដាយមាសតែមិនដែលសម្រេចបានឡើយបានត្រឹមមេដាយប្រាក់អូឡាំពិកចំនួន ៣ ក្នុងកំឡុងអាជីពរបស់លោក។ លោកបានប្រាប់សន្និសីទកាសែតថា ខ្ញុំគ្រាន់តែចង់ធ្វើជាជំហាន ៗ ប៉ុណ្ណោះ ។
រហូតមកដល់ពេលនេះការរីកចម្រើនកំពុងដំណើរការយ៉ាងល្អ ដូច្នេះខ្ញុំមិនចង់ដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកទេ។ ខ្ញុំគ្រាន់តែចង់រីករាយនឹងការប្រកួត និងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងគ្រប់ការប្រកួតទាំងអស់៕ដោយ៖លី ភីលីព


