កីឡា

បារាំងទទួលរងការចោទ សួរជាច្រើនពាក់ព័ន្ធនឹងការផ្លាស់ប្តូរទំរង់ប្រយុទ្ធប៉ុន្តែ មិនសូវទទួលបានលទ្ធផល

ម្ចាស់ពានរង្វាន់ពិភពលោក នៅក្នុងការប្រកួតយប់មិញនេះដែលបានត្រឹមស្មើជាមួយ នឹងអ៊ុយក្រែនបានទទួលការចោទជាសំណួរជាច្រើនជាពិសេសពាក់ព័ន្ធ នឹងការផ្លាស់ប្តូរទំរង់ប្រយុទ្ធរបស់ក្រុមបន្តែហាក់ដូច ជាមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយ។

លេងនៅក្នុងទឹកដីរបស់ខ្លួនឯងប៉ុន្តែបារាំងរកបានត្រឹម១គ្រាប់ស្មើជាមួយ នឹងអ៊ុយក្រែនប៉ុណ្ណោះទោះបីជាក្រុមបានប្តូរទំរង់លេងពី 4-2-3-1 មកជាង  4-4-2
ក្តីហើយក្នុងនោះមាន Griezmann ដើរតួជាកីឡាករខ្សែប្រយុទ្ធជួរមុខ។

ក្រោយចប់ការប្រកួត Griezmann បាននិយាយថា៖ពួកយើងពិតជាត្រូវការកីឡាករដែលមានជំនាញមួយទល់នឹងមួយជាមួយនឹងអ្នកចាំទីដូចនេះយើងចាំបាច់
ត្រូវតែបន្តអភិវឌ្ឍនិងរៀនសូត្រ បានបន្ថែមទៀតដើម្បីអាចយកជ័យជំនះគ្រប់ការប្រកួត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top