កីឡាករខ្សែការពារមាឌធំ Kalidou Koulibaly នៅថ្ងៃនេះត្រូវបាន the Goal ចេញផ្សាយថាបានធ្លាក់តម្លៃខ្លួនបន្តិចទៅហើយ មកត្រឹមតែ៤៣លានអ៊ឺរ៉ូប៉ុណ្ណោះ។
កីឡាករខ្សែការពារឆ្នើមរបស់ក្លឹបអ៊ីតាលី Napoli រូបនេះមកដល់ពេលនេះផងដែរ នៅតែមានព័ត៌មានអំពីការផ្ទេរទៅលេង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដដែលទោះបីជាកន្លងមក ធ្លាប់មានលេចឮព័ត៌មានថា ក្លឹបនឹងហ៊ានចំណាយ រហូតទៅដល់១០០លានអ៊ឺរ៉ូ សម្រាប់កីឡាករវ័យ២៩ឆ្នាំរូបនេះក្តី។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកីឡាករ Koulibaly មានកុងត្រាជាមួយនឹងក្លឹបអ៊ីតាលីនេះ រហូតដល់ឆ្នាំ២០២៣ប៉ុណ្ណោះ ប៉ុន្តែមានការលើកឡើងជាច្រើនថា ក្លឹបនឹងចាំបាច់ត្រូវតែលក់គាត់ ដើម្បីអាចប្រមូលលុយ មកវិញបានខ្លះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
