កីឡា

Chelsea ដាក់គោលដៅ ខ្សែការពារ Koulibaly នៅខែមករា

តោខៀវ Chelsea ក្រោយបញ្ចប់ទៅ នៃរដូវកាលដោះដូរកីឡាករ រដូវក្តៅកន្លងទៅនេះហាក់ដូចជា មិនទាន់បាន
ចំណាយលុយតាមផែនការ អស់នៅឡើយហើយត្រូវបាន គេជឿជាក់ថានឹងដាក់ការងារ អទិភាពពង្រឹងតំបន់ការពារ
បន្ថែមទៀតនៅរដូវកាលដោះដូរ ក្នុងខែមករា។

កីឡាករខ្សែការពារឆ្នើមមាឌធំរបស់ Napoli ម្នាក់ដែលមានឈ្មោះថា Kalidou Koulibaly បានក្លាយទៅជា
ជម្រើសដំបូងបំផុតនិងអទិភាពបំផុតរបស់ តោខៀវ Chelsea នាខែមករាខាងមុខ នេះបើយោងតាមការអះអាងរបស់
The Football London។

ក្លឹបមិនបានបំពេញតំណែងណាមួយនៅតំបន់ ការពារឡើយនៅរដូវក្តៅកន្លងទៅថ្មីៗនេះហើយជឿជាក់ថា គ្រូបង្វឹកក្លឹបលោក
Thomas Tuchel នឹងនៅតែបន្តស្ថិតនៅក្នុងទីផ្សារ កីឡាករនៅឡើយដើម្បីកំណត់យកគោលដៅ បន្ទាប់បន្សំបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top