the Goal ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលីJuventus និង Roma បានកំពុងតែបន្តធ្វើការតាមដានស្ថានភាពរបស់កីឡាករខ្សែប្រយុទ្ធ
Amine Gouiri ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង Nice នៅឡើយ។
ប្រភពដដែលបានអះអាង Juventus បានប្រើពេលវេលាតាមដានកីឡាករវ័យ២១ឆ្នាំរូបនេះជាច្រើនខែមកហើយហើយជឿជាក់ថានឹងសម្រេចចិត្តក្នុងការចរចាជាមួយនឹង
ក្លឹប Nice នៅពេលដែលរដូវកាលដោះដូរកីឡាកររដូវក្តៅមកដល់។
Roma ដែលកំពុងមានទំរង់លេងឡើងខ្លាំងរដូវកាលនេះនោះក៏មិននឹងមិនទុកឧិកាសឲ្យ Juventus យក Gouri បានងាយៗនោះដែរក្រោយមើលឃើញថាកីឡាកររូបនេះ
ពិតជាខ្លាំងចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Lyon កាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី

