កីឡាករខ្សែប្រយុទ្ធដ៏មានបទពិសោធ Edinson Cavani មកដល់ពេលនេះត្រូវបានគេដឹង ហើយថានៅមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅឡើយហើយសង្ស័យថាគាត់នឹងអាចផ្ទេរទៅលេងនៅលីគ នៃអាមេរិកខាងត្បូងជំនួសវិញជាមិនខាន។
កន្លងមកថ្មីៗនេះ Cavani ត្រូវបានគ្រូបង្វឹកជំនួយការរបស់ជម្រើសជាតិអ៊ុយរ៉ាហ្គាយលោក Mario Rebollo ផ្តល់ជាយោបល់ថាគាត់ គួរតែសម្រេចចិត្តក្នុងការផ្ទេរទៅ
លេងនៅលីគកំពូលនៃប្រទេសអាហ្សង់ទីន ជាមួយនឹងក្លឹប Boca Junior ជំនួសវិញល្អជាងលេងនៅអង់គ្លេសខណៈដែលគាត់មានវ័យ៣៤ឆ្នាំ ទៅហើយនោះ។
គួរឲ្យដឹងដែរថានៅក្នុងពេលដែលកុងត្រាថ្មី នៅតែបន្តធ្វើឡើងនោះឪពុករបស់កីឡាករគឺលោក Luis បានដុតបញ្ឆេះព័ត៌មាននិងបង្ហើបថា កូនប្រុសរបស់គាត់គឺមិនសូវ
សប្បាយចិត្តក្នុងការលេង នៅអង់គ្លេសនោះទេហើយមានបំណងចង់ផ្ទេរទៅលេងជាមួយ នឹងក្លឹបដែលមានទីតាំងនៅក្បែរៗនឹងគ្រួសាររបស់គាត់ជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី

