កីឡា

Mitrovic ក្លាយជាកីឡាករ ដែលអាចរកគ្រាប់ បាល់បានច្រើនជាងគេ បំផុតរបស់ស៊ែប៊ី

បរទេស៖កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Fulham បានក្លាយទៅជាមនុស្សដ៏សំខាន់ នៅក្នុងការប្រកួតយប់មិញប៉ះនឹងក្រុមប៉ទុយហ្គាល់ឲ្យជម្រើសជាតិស៊ែប៊ី ហើយថែមទាំងបានបំបែកកំណត់ត្រាមួយទៀតផងដែរ។

កីឡាករ Aleksandar Mitrovic បានក្លាយទៅជាកីឡាករក្នុងប្រវត្តិសាស្ត្រ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបំផុតជូនក្រុមជម្រើសជាតិ ស៊ែប៊ីហើយបើទោះបីជាលទ្ធផល នៃការប្រកួតបានត្រឹមស្មើក្តី។

កីឡាករវ័យទើបតែ២៦ឆ្នាំរូបនេះទោះបីជាមិនសូវអាចបង្ហាញខ្លួនញឺងញាប់ជូនក្លឹប Fulham ក្តីប៉ុន្តែសម្រាប់ជម្រើសជាតិវិញ

គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់ ហើយក៏ជាអ្នកដែលបានជួយឲ្យជម្រើសជាតិតាមពីក្រោយប៉ទុយហ្គាល់ ដែលនាំមុខ២គ្រាប់ទៅហើយ មកជាស្មើវិញផងដែរនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក បន្តឈរនៅកំពូលតារាងក្រុមBដដែល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top