កីឡា

Modric ក្លាយខ្លួនជាកីឡាករ ដែលអាចបង្ហាញខ្លួន បានច្រើនជាងគេបំផុត ជូនជម្រើសជាតិក្រូអាត

បរទេស ៖ Luka Modric កីឡាករខ្សែបម្រើ របស់ក្លឹបយក្ស អេស្បាញ Real Madrid នៅក្រោយការប្រកួតយប់មិញ នេះហើយគាត់បាន ដណ្តើម បានកំណត់ត្រាមួយ ដែលធ្លាប់ធ្វើបានដោយកីឡាករ ខ្សែការពារ Darijo Srna របស់ក្លឹប Shakhtar Donetsk ។

ចប់ការប្រកួតយប់មិញ យកឈ្នះលើក្រុម Cyprus ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោកក្រូអាត បានយកឈ្នះក្នុងលទ្ធផល ១ទល់នឹង ហើយកីឡាករ Modric ក៏ត្រូវបានជាប់ឈ្មោះជាកីឡាករ ដែលបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ។

Modric បានបង្ហាញខ្លួន ចំនួនប្រកួតស្មើទៅ នឹងកីឡាករ Srna កាលពីដើមសប្តាហ៍ កន្លងទៅហើយក៏បានបង្ហាញ ខ្លួនលើកទី១៣៥បំបែក កំណត់ត្រានេះនៅក្នុង ការប្រកួតយប់មិញ គិតចាប់តាំងតែពីពេល ដែលគាត់បានបង្ហាញខ្លួនដំបូង ឲ្យក្រុមកាលពីខែមិនាឆ្នាំ២០០៦ម្ល៉េះ។

បង្ហាញខ្លួន រយៈពេល១៥ឆ្នាំ ឲ្យក្រុមជម្រើសជាតិ ក្នុងការប្រកួតសរុប១៣៥ ដោយអាចរកបានគ្រាប់បាល់១៦គ្រាប់ និងលើកពានរង្វាន់អ៊ឺរ៉ុបមួយ ចំនួនជូនក្រុមជាពិសេស អាចលើកពានរង្វាន់ Golden Ball ក្នងការប្រកួត Wolrd Cup កន្លងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top