កីឡា

Modric នឹងមិនមានវត្តមាន ជាមួយនឹងក្រុមទៅប្រកួតប៉ះ Galatasaray ឡើយ

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal កីឡាករវេទមន្ត Luka Modric ត្រូវបានគេជឿជាក់ថានឹងមិនអាចធ្វើដំណើរជាមួយនឹង ក្រុមទៅចូលរួមប្រកួតប៉ះនឹងក្រុមតួគី Galatasaray ឡើយ។

គេមើលឃើញថាទោះបីជាកុងត្រាបច្ចុប្បន្ននៅសល់រយៈពេល៤ខែទៀតក្តីប៉ុន្តែកីឡាករក្រូអាតរូបនេះនៅមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយ ណាមួយ នៅឡើយអំពីអនាគតរបស់ខ្លួនជាមួយនឹង Real Madrid។

គួរឲ្យដឹងដែរថាមកទល់បច្ចុប្បន្ននេះ Modric បានចូលរួមប្រកួតឲ្យ Real Madrid ចំនួន២២ប្រកួតហើយសម្រាប់រដូវកាលនេះហើយក៏រំពឹងទុកថា នៅតែជាកម្លាំងដ៏សំខាន់ សម្រាប់ក្រុមរបស់លោក Carlo Ancelotti ដដែលសម្រាប់ការប្រជែងពានរង្វាន់កំពូលអេស្បាញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top