កីឡា

ព័ត៌មាននៃការផ្ទេរ Greenwood ទៅ Barcelona កាន់តែឡើងកំដៅ

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្រោយមានព័ត៌មានអំពីការផ្ទេរកីឡាករ Greenwood ទៅចូលរួមក្លឹប Barcelona រួចមកនៅពេលនេះព័ត៌មាននេះកាន់តែមានកំដៅហើយដោយសារតែក្លឹបយក្សអេស្បាញនេះបានចាប់ផ្តើម ទាក់ទងក្លឹប Man UTD ដើម្បីសុំធ្វើការចរចាទៀតផង។

Greenwood ដែលកំពុងបង្ហាញខ្លួនបានយ៉ាងល្អនៅលីគកំពូលអេស្បាញក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Getafe នោះ បានក្លាយជាគោលដៅថ្មីរបស់ Barcelona ហើយខណៈដែលកីឡាកររូបនេះក៏កំពុងមានជម្លោះជាមួយនឹង Jude Bellingham ដែលជាកីឡាកររបស់ Real Madrid ផងនោះ។

ទោះបីជាយ៉ាងណាក្តីការពិភាក្សានឹងប្រព្រឹត្តិទៅដោយក្នុងបញ្ហាតម្លៃខ្លួនគឺជាបញ្ហាសំខាន់ជាងគេប៉ុន្តែទោះបីជាយ៉ាងណាតម្លៃត្រឹមតែ៣៤លានផោន ដែលកំពុងទាមទារដោយ Man UTD នេះហាក់ដូចជាមិនជាបញ្ហាចោទខ្លាំងសម្រាប់ Barcelona ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top