Manchester City ត្រូវបានរាយការណ៍ថា ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Lionel Messi និង Erling Haaland ក្នុងរដូវកាលនេះជាមួយគ្នា។
City ចាប់អារម្មណ៍ចង់បាន Messi ចាប់តាំងពីគេបានប្រកាសចង់ចាកចេញពី Barcelona កាលពីរដូវក្ដៅមុនមកម្ល៉េះ។ សារព័ត៌មានអេស្ប៉ាញបានផ្សាយថា ការផ្ទេរ Messi មកកាន់កីឡដ្ឋាន Etihad គឺមិនអាចកើតឡើងឡើយ។ ប៉ុន្តែសារព័ត៌មានអង់គ្លេស The Sun ចុះវិញថា City នៅតែចិញ្ចឹមចិត្តផ្ទេរយក Messi រួមទាំង Haaland ក្នុងពេលតែមួយ។
ក្លឹបកំពុងឈរកំពូលតារាងក្នុងលីគបច្ចុប្បន្ន Man City កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីជំនួសកន្លែង Sergio Aguero ដែលប្រកាសនឹងចាកចេញពីក្លឹបពេលចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធរបស់ Dortmund គឺ Haaland និង Jack Grealish របស់ Aston Villa ជាគោលដៅធំរបស់លោក Pep។
លោក Pep ក៏នៅតែមានចិត្តចង់ធ្វើការជាមួយ Messi ម្ដងទៀត ខណៈកុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនឹងអស់ពេលចប់រដូវកាលនេះ៕
ប្រភពៈ សប្បាយ