ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ បានបង្ហាញវត្តមានក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីពលកម្មស័្មគ្រចំនួន៣៦នាក់ លើប្រភេទ៦ វិញ្ញាសាជម្រើសជាតិឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នឹងចាប់ផ្តើមហ្វឹកហាត់នាពេលឆាប់ៗនេះ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របាន ប្រាប់តាមសារអេឡិចត្រូនិចថា សម្រាប់ឆ្នាំនេះសហព័ន្ធ នឹងបញ្ជូនក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣៦នាក់លើប្រភេទ៦វិញ្ញាសាជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកមានចំនួន៩រូប និងកីឡាករ-កីឡាការិនីចំនួន២៧នាក់ មានកីឡាការិនីចំនួន៦នាក់។

លោកបានបន្តថា គ្រូបង្វឹកមានចំនួន៩រូបរួមមានលោកគ្រូលាក់ ឡិច លោកគង់ បូណា លើវិញ្ញាសាល្បឿន លោកគ្រូ ពុធ បូរាត្រី លើវិញ្ញាសាចោល លោកគ្រូ ទត ម៉ាលី លើវិញ្ញាសារត់ចម្ងាឆ្ងាយ លោកគ្រូ ពៅ ស៊ីថា លោកគ្រូ គៀង សាម៉ន លើវិញ្ញាសារត់ចម្ងាយ៨០០-១៥០០ម៉ែត្រ លោកគ្រូ រ័ត្ន សុជាតិ និងអ្នកគ្រូ សុទ្ធ ស្រីលក្ខណ៍ លើវិញ្ញាសាលោតកម្ពស់ និងលោកគ្រូខៀវ សំណាង លើវិញ្ញាសាលោតចម្ងាយ។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា យើងមិនបានបញ្ជូនកីឡាករ-កីឡាការិនីទំាងអស់នេះទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមទេ ដោយសារការប្រកួតរាល់ឆ្នាំអត្តពលិកពលកម្មស័្មគ្រចេញប្រកួតលើវិញ្ញាសាប្រភេទល្បឿន ពាក់កណ្តាលមធ្យម រត់ចម្ងាយឆ្ងាយ៕
ដោយ៖លី ភីលីព
