កីឡា

Man City មាន​បំណង​ចង់​បាន Messi និង Haaland ក្នុង​ពេល​តែ​មួយ

Manchester City ត្រូវ​បាន​រាយការណ៍​ថា ចង់​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ Lionel Messi និង Erling Haaland ក្នុង​រដូវ​កាល​នេះ​ជាមួយ​គ្នា។

City ចាប់​អារម្មណ៍​ចង់​បាន Messi ចាប់​តាំង​ពី​គេ​បាន​ប្រកាស​ចង់​​ចាក​ចេញ​ពី Barcelona កាល​ពី​រដូវ​ក្ដៅ​មុន​មក​ម្ល៉េះ។ សារព័ត៌មាន​អេស្ប៉ាញ​​បាន​ផ្សាយ​ថា ការ​ផ្ទេរ​ Messi មក​កាន់​កីឡដ្ឋាន​ Etihad គឺ​មិន​អាច​កើតឡើង​ឡើយ។ ប៉ុន្តែ​សារព័ត៌មាន​អង់គ្លេស The Sun ចុះ​វិញ​ថា City នៅ​តែ​ចិញ្ចឹម​ចិត្ត​ផ្ទេរ​យក​ Messi រួម​ទាំង​ Haaland ក្នុង​ពេល​តែ​មួយ។

ក្លឹប​កំពុង​ឈរ​កំពូល​តារាង​ក្នុង​លីគ​បច្ចុប្បន្ន Man City កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី ដើម្បី​ជំនួស​កន្លែង Sergio Aguero ដែល​ប្រកាស​នឹង​ចាកចេញ​ពី​ក្លឹប​​ពេល​ចប់​រដូវ​កាល​នេះ។ ខ្សែ​ប្រយុទ្ធ​របស់ Dortmund គឺ Haaland និង Jack Grealish របស់ Aston Villa ជា​គោលដៅ​ធំ​របស់​លោក Pep។

លោក Pep ក៏​នៅតែ​មាន​ចិត្ត​ចង់​ធ្វើ​ការ​ជាមួយ Messi ម្ដង​ទៀត ខណៈ​កុងត្រា​​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទី​នឹង​អស់​ពេល​ចប់​រដូវ​កាល​នេះ៕

ប្រភពៈ សប្បាយ

Most Popular

To Top