The Goal នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថាកីឡាករម្ចាស់ពានរង្វាន់ ពិភពលោកបារាំងឆ្នាំ២០១៨ Mbappe ដែលតែងតែមានព័ត៌មានក្នុងការផ្ទេរចាក ចេញពីបារាំងនៅរដូវក្តៅ
ខាងមុខប៉ុន្តែកីឡាករផ្ទាល់ បានចេញមកបកស្រាយអំពីព័ត៌មាន នេះហើយនៅថ្ងៃនេះ។

Kylian Mbappe បាននិយាយថាជាក់ស្តែងមកដល់ពេលនេះ គឺមិនទាន់មានដំណើរការជាវិជ្ជមានណាមួយនៅឡើយ អំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីជាមួយនឹង PSG ហើយវាកំពុងធ្វើឲ្យ
ព័ត៌មាននៃការផ្ទេរនេះ ចាប់ផ្តើមផ្ទុះសាជាថ្មីផងដែរ។
គួរឲ្យដឹងថាមួយរយៈនេះ ក្លឹបយក្សដែលមានព័ត៌មានថា បានទាក់ទងជាមួយនឹង Mbappe កំពូលកីឡាករពូកែរកគ្រាប់ បាល់របស់បារាំងនោះមានដូចជា Real MadridនិងBarcelona ផងដែរ
ប៉ុន្តែលើសពីនោះ ជាក់ស្តែងក៏មានក្លឹបយក្សអង់គ្លេស Liverpool ដែរ៕
ប្រែសម្រួល៖ស៊ុនលី
