កីឡា

Bayern Munich រៀបផែនការ ចង់បានខ្សែប្រយុទ្ធកូរ៉េ Son

ជាដំណឹងមិនល្អសម្រាប់ Spursឡើយជាពិសេស សម្រាប់ អ្នកគាំទ្រនៅពេលដែលក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថា កំពុងរៀបចំផែនការតាមចែចង់កីឡាករ
ខ្សែប្រយុទ្ធឆ្នើមកូរ៉េខាងត្បុង Son Heung Min ចេញពីអង់គ្លេស។

ក្រៅតែពីនេះក្លឹប Bayern Munich នៅតែបន្តតាមដានស្ថានភាពរបស់ Son ដែលរហូតមកដល់ពេលនេះត្រូវបានគេជឿជាក់ថា នៅមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី
ជាមួយនឹងក្លឹប Spurs នៅឡើយ។

បច្ចុប្បន្ន Son កំពុងស្ថិតនៅក្នុងកុងត្រា ដែលមានតម្លៃរហូតទៅដល់២០ម៉ឺនផោនក្នុងមួយឆ្នាំរយៈពេល៥ឆ្នាំប៉ុន្តែគេជឿជាក់ថាភាពសំខាន់របស់ Son ជាមួយនឹងក្លឹបនឹងធ្វើឲ្យកុងត្រាថ្មី
អាចមានទំហំកើនឡើងខ្លាំងជាងនេះពីព្រោះថា កន្លងមក៥រដូវកាលហើយ Son តែងតែរកគ្រាប់បាល់លើសពី១០គ្រាប់ឬ២០គ្រាប់រហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top