កីឡា

Neuer ត្រលប់​មក​ជួយ​ Bayern វិញ ក្រោយ​អវត្តមាន​ប្រមាណ ៩ខែ

អ្នកចាំទី​អាល្លឺម៉ង់កីឡាករ Manuel Neuer បាន​ត្រលប់មក​ហាត់នៅ Bayern Munich វិញហើយ ក្រោយពី​អវត្តមាន​ប្រមាណ ៩ខែ។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​នៅ​ក្នុង​ថ្ងៃ​អង្គារនេះ។

កីឡាករូបនេះបាន​បាក់ជើងអំឡុង​ពេល​លេងស្គី កាល​ពី​ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោយ​ពេល​ដែល​ខ្លួន​បំពេញ​ភារកិច្ច​ជូន​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ចប់​សព្វគ្រប់​នៅ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែល​ប្រព្រឹត្តិ​ទៅនៅ​ប្រទេស​កាតា។

អំឡុង​ពេល​ដែល​បុរសវ័យ ៣៧ឆ្នាំរូបនេះអវត្តមាន តំណែងអាវលេខ ១ របស់ Bayern Munich ត្រូវបានជំនួសវិញដោយ​កីឡាករអាល្លឺម៉ង់ Sven Ulreich។

សារព័ត៌មាន Goal ចុះផ្សាយថា Ulreich នឹង​នៅ​បន្ត​ពាក់​អាវ​លេខ ១ដដែល រហូតដល់​ Neuer បាន​លេង​ពេញដៃពេញជើង៕

ប្រភព៖SABAY

Most Popular

To Top