កីឡា

អតីត​កីឡាករ​ Barca រូប​នេះ​ចង់​ផ្លាស់​ទៅ​កាន់​ Inter Miami ជួប​ Messi

ខ្សែបម្រើ​ Arturo Vidal អតីត​កីឡាករ​ Barcelona គិតគូរ​ចង់​ផ្លាស់​ទៅ​កាន់​ក្លឹប​ Inter Miami លីគ​ MLS ដើម្បី​ជួប​នឹង​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​គឺ​ខ្សែប្រយុទ្ធ​ Lionel Messi។

Vidal បាន​និយាយ​ថា​៖” ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ផ្លាស់​ទៅ​លេង​ជា​មួយ​ Messi ព្រោះ​តែ​លេង​ជា​មួយ​គេ​គឺ​មាន​ភាព​ងាយ​ស្រួល​ ព្រោះ​គេ​លេង​ដោយ​យក​បេះដូង​មក​លេង​ ហើយ​ពួក​កីឡាករ​នៅ​ Inter Miami ហ្នឹង​គឺ​ដូច​គ្នា​ គឺ​លេង​ដោយ​ប្រើ​បេះដូង​មក​លេង​ ហើយ​គ្រូ​បង្គោល​នៅ​ហ្នឹង​ក៏​ល្អ​ផង​ដែរ​ “។

Vidal ជា​កីឡាករ​ Barca ពី​ឆ្នាំ​២០១៨-២០២០ដោយ​ធ្លាប់​ចូល​លេង​បាន​ ៩៦ប្រកួត​ និង​ស៊ុត​ចូល​១១គ្រាប់​។

នៅ​លីគ​ MLS ក្នុង​ពេល​នេះ​មាន​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ពី​អ៊ឺរ៉ុប​ផ្លាស់​ទៅ​លេង​ដូច​ជា​ Messi, Alba, Busqests ហើយ​ Luis Suarez ក៏​អាច​ទៅ​ឆាប់ៗ​នេះ​ផង​ដែរ​៕

ប្រភព៖SABAY

Most Popular

To Top