កីឡា

លោក Ten Hag ប្រាប់ក្លឹបថា លោកចង់បានកីឡាករ Barella ពី Inter

The Footabll Insider ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានបញ្ជាក់ប្រាប់ច្បាស់ហើយ ទៅកាន់គណកម្មការដឹកនាំក្លឹបថា លោកចង់បានកីឡាករចំណូលថ្មី មួយចំនួននៅរដូវក្តៅ ខាងមុខនេះ។

ក្នុងចំណោមនោះកីឡាករ ខ្សែបម្រើឆ្នើមម្នាក់ របស់ក្លឹបអ៊ីតាលី Inter Milan គឺកីឡាករ Nicolo Barella ដែលជាគោលដៅរបស់គាត់ ក្នុងការរៀបចំទំរង់ លេងឲ្យបានកាន់តែខ្លាំង នៅក្នុងតំបន់បម្រើប្រយុទ្ធឡើងវិញ ទោះបីជាបានដឹងហើយថា នឹងមិនមែនជារឿង ងាយស្រួលក្តី។

បច្ចុប្បន្ន Barella ក៏ជាគោលដៅរបស់ក្លឹបធំៗនៅអឺរ៉ុបផ្សេង ទៀតបូករួមទាំង Liverpool និង Man City ដែលកំពុងលេងនៅលីគអង់គ្លេស ដូចគ្នាផងដែរប៉ុន្តែជឿជាក់ថា Man UTD នឹងត្រូវបញ្ចេញខ្ទង់ចំណាយ តាមការចង់បានរបស់គ្រូបង្វឹក រូបនេះជាមិនខាន៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top