កីឡា

Bayern Munich តម្លើងប្រាក់តម្លៃខ្លួនសុំចរចា Harry Kane ជាលើកចុងក្រោយ

រូបភាពពី៖​ XINHUA

ក្លឹបយក្សអាល្លឺម៉ង់​​ Bayern Munich មកដល់ពេលនេះពេលនេះបានធ្វើការដាក់សំណើរជាទឹកប្រាក់ដ៏ធំចំនួន២ដងមកហើយជាមួយនឹងក្លឹប Spurs ប៉ុន្តែនៅតែមិនទទួលបានជោគជ័យឡើយ។

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នៅមុនបញ្ចប់ទៅ នៃរដូវក្តៅឆ្នាំនេះក្លឹប Bayern Munich បានសម្រេចចិត្តតម្លើងតម្លៃខ្លួនរបស់កីឡាករខ្សេប្រយុទ្ធ Harry Kane សង្ឃឹមថា Spurs អាចពិចារណាឡើងវិញ។

ប្រភពដដែលបានឲ្យដឹងដែរថា លើកនេះក្លឹបអាល្លឺម៉ង់បានសម្រេចហ៊ានសុំចរចាក្នុងតម្លៃដល់ទៅ១០០លាផោនខណៈដែលកុងត្រារបស់ Kane ឈានមកដល់ពេលវេលាចុងក្រោយហើយកីឡាករហាក់ដូចជាមិនមានបំណងចង់បន្តកុងត្រាថ្មីនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top