កីឡា

Liverpool យកបាន៣ពិន្ទុ ក្នុងទឹកដីរបស់ Arsenal

ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal មិនអាចធ្វើអ្វីលើក្រុមភ្ញៀវ Liverpool ឡើយនៅក្នុងការប្រកួតលីកកំពូលយប់មិញដោយបានត្រឹមបាត់បង់៣ពិន្ទុ ទៅងាយឲ្យក្រុមរបស់លោក Jurgen Klopp ។

Arsenal គ្រប់គ្រងបាល់បានតែ៣៥ភាគរយប៉ុណ្ណោះ នៅក្នុងការប្រកួតហើយស៊ុត ចំគោលដៅបានតែ២ដងប៉ុណ្ណោះខណៈដែល Liverpool ដែលគ្រប់គ្រង បាល់បានដល់ទៅ៦៤ភាគរយនិងស៊ុតចំគោលដៅ ដល់ទៅ៧ដង និងសម្រេចបាន៣គ្រាប់។

ការប្រកួតតង់ទី១មិនមានគ្រាប់បាល់ កើតឡើងឡើយរវាងក្រុមទាំងពីរ រហូតចូលដល់តង់ទី២ នាទទី៦៤ទើបកីឡាករខ្សែប្រយុទ្ធ Diogo Jota រកបានគ្រាប់ដំបូងដោយការបញ្ជូនពីចំងាយដោយ Arnold ហើយបន្តរកគ្រាប់ទី២ ដោយខ្សែប្រយុទ្ធ Mo Salah នៅនាទីទី៦៨និង១គ្រាប់ចុងក្រោយដោយ Jota ដដែលនៅនាទីទី៨២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top