កីឡា

Tuchel ចេញមកប្រកាស អះអាងពីរបួសរបស់ កីឡាករ Pulisic

កីឡាករខ្សែប្រយុទ្ធអាមេរិក Christian Pulisic ក្រោយការប្រកួតយប់មិញត្រូវបានគេដឹងថា បានទទួលរងរបួសសាជាថ្មីទៀតហើយនេះ បើយោងតាមការបញ្ជាក់ដោយគ្រូបង្វឹករបស់ក្លឹប។

លោក Tuchel បានបញ្ជាក់ថាក្រុមគ្រួពេទ្យបានធ្វើការ ពិនិត្យនិងវាស់វែងភ្លាមៗ ទៅលើស្ថានភាពរបស់កីឡាករ Pulisic ក្រោយពេលត្រូវបានប្តូរចេញ ក្នុងការប្រកួតពាក់កណ្តាលតង់ហើយពិនិត្យ ឃើញថាគាត់ពិតជាបានទទួលរងរបួសត្រង់ចំណុចនេះពិតមែន។

គួរឲ្យដឹងដែរថា Chelsea ដែលមានគ្នាត្រឹម១០នាក់ដោយសារកាតក្រហមរបស់កីឡាករខ្សែការពារ Thiago Silva បានត្រឹមបរាជ័យក្នុងទៅលើក្រុម West Brom ក្នុងលទ្ធផល៥ទល់នឹង២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top