កីឡា

កាសែត AS និយាយថា Real Madrid នឹងមិនចរចាទិញ Haaland ឡើយ

ទោះបីជាកន្លងមកព័ត៌មាន ចចាមអារ៉ាមជាច្រើនតែងតែ បានចេញផ្សាយថា Erling Haaland គឺជាកីឡាករគោលដៅដ៏ធំរបស់ក្លឹប យក្សអេស្បាញ Real Madrid ក្តីប៉ុន្តែ
នៅថ្ងៃនេះតាមការបញ្ជាក់ ដោយកាសែត AS បានរាយការណ៍ថា Real Madrid គឺនឹងមិនធ្វើការចរចាសុំដេញថ្លៃកីឡាកររូបនេះឡើយ។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតន័រវេសរូបនេះ មួយរយៈចុងក្រោយនេះកំពុងធ្វើឲ្យព័ត៌មានផ្ទុះសាជាថ្មីដោយឪពុក របស់គាត់ព្រមទាំងភ្នាក់ងារកីឡាករគឺលោក Raiola បានធ្វើដំណើរ មកដល់ប្រទេសអេស្បាញ ជួបពិភាក្សាជាមួយនឹងប្រធានផ្នែក កីឡារបស់ក្លឹប Barcelona។

ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្វីដែលអាចប្រាកដ នៅឡើយពីព្រោះថាកុងត្រារបស់គាត់ជាមួយនឹង Dortmund នឹងបន្តមានរហូតដល់ឆ្នាំ២០២២ ហើយបច្ចុប្បន្នគាត់អាចមានតម្លៃខ្លួនរហូត ទៅដល់ ១៣០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top