យោងតាមការចេញផ្សាយ របស់ the Goal កីឡាករចំនួន២នាក់ របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថា កំពុងមានជម្លោះគ្នាខ្លាំង រហូតទៅដល់មិនចង់ជួបមុខគ្នា នៅក្រោយ ការប្រកួត ចាញ់ក្រុម West Brom ទាំងគួរឲ្យភ្ញាក់ផ្អើល កាលពីចុងសប្តាហ៍កន្លងមកក្នុង លទ្ធផល៥ទល់នឹង២។
កីឡាករអាល្លឺម៉ង់ Antonio Rudiger ត្រូវបានគេដឹងថា បានដកចេញមិនឲ្យចូលរួម ក្នុងការហ្វឹកហាត់នាថ្ងៃអាទិត្យឡើយ នៅថ្ងៃបន្ទាប់ពីការប្រកួតនេះឡើយ និងត្រូវបាន the Goal បញ្ជាក់ថា វាបានកើតឡើង នៅក្រោយពេលដែលគាត់នឹងកីឡាករ អ្នកចាំទី Kepa Arrizabalaga បានឈានទៅដល់ការ វាយដំគ្នាផង។
ទោះបីជាយ៉ាងណាក្តីទំរង់លេង របស់ក្លឹបក្រោមការដឹកនាំថ្មីរបស់លោក Tuchel ទើបតែស្គាល់ការបរាជ័យលើកនេះម្តង ប៉ុណ្ណោះក្រោយការប្រកួតជិត២០ ប្រកួតមកហើយ ។ សម្រាប់ការប្រកួតបន្ទាប់ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃពុធនេះគឺជាការប្រកួតដ៏សំខាន់មួយទៀត ជាមួយនឹងក្លឹបប៉ទុយហ្គាល់ Porto ក្នុងក្របខណ្ឌ Champion League វគ្គ១ភាគ៤ ៕
ប្រែសម្រួល៖ស៊ុនលី