កីឡា

Rudiger ចាប់អារម្មណ៍ តិចតួចបំផុត ជាមួយនឹងកុងត្រា របស់ Man UTD

ថ្មីៗនេះគេបានជឿជាក់ថា ក្លឹបបិសាចក្រហម Man UTD ពិតជាមានបំណង ក្នុងការចុះកុងត្រា នាំយកកីឡាករខ្សែការពារ បន្ថែមម្នាក់ទៀត ឲ្យបាននូវរដូវក្តៅខាងមុខនេះ ដែលក្នុងនោះមានកីឡាករ គោលដៅ មួយចំនួនបូករួមទាំងកីឡាករ ខ្សែការពារម្នាក់ របស់ក្លឹបតោខៀវ Chelsea ផងដែរ។

The Manchester Everning News បានចេញផ្សាយថា ក្លឹប Man UTD បានព្យាយាមក្នុងការស្វែង រកឱកាសក្នុងការចរចា ជាមួយនឹងកិឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ប៉ុន្តែមកដល់ពេលនេះ គេជឿជាក់ថា លទ្ធភាពរបស់ក្លឹបគឺ មានតិចតួចណាស់ទោះបីជាកីឡាករ រូបនេះនឹងត្រូវចាកចេញពី Chelsea ដោយមិនមានតម្លៃ ខ្លួនក្តីនៅរដូវក្តៅនេះ។

កីឡាករផ្ទាល់ធ្លាប់បានចេញ មកបញ្ជាក់អះអាងច្បាស់ហើយថា នឹងចូលរួមជាមួយនឹងក្លឹបណា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះពានរង្វាន់ Champions League ប៉ុណ្ណោះ ដែលក្នុងនោះ ក្រៅតែពី Man UTD ហើយនោះសូម្បីតែ Barcelona, Real Madrid និង Spurs ក៏តែងតែមានបំណងចង់ បានកុងត្រារបស់គាត់ដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top