កីឡា

Rudiger កំពុងពិភាក្សាជាមួយនឹងក្លឹប Real Madrid, PSG និង Bayern Munich

កីឡាករខ្សែការពារឆ្នើម Rudiger មកដល់សប្តាហ៍នេះគឺត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួននិងអាចអនុញ្ញាតិក្នុងការ ធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងបានហើយ មុនពេលដែលកុងត្រាត្រូវផុតកំណត់។

Sky Sports អះអាងថាទាំង Real Madrid, PSG និង Bayern Munich ផងសុទ្ធតែបានបង្ហាញពី ចំណាប់អារម្មណ៍និងក៏បាន
ពិភាក្សាជាមួយនឹងគ្នាខ្លះហើយផងដែរ ជាមួយនឹងភ្នាក់ងាររបស់កីឡាករអាល្លឺម៉ង់រូបនេះ។

កុងត្រារបស់ Antonio Rudiger នឹងមានសុពលភាពត្រឹមតែនៅចុងរដូវកាលនេះ ប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ហើយកីឡាករ មានជម្រើសកាន់តែច្រើនឡើងនៅពេលដែលពេលវេលាកាន់ តែជិតមកដល់បែបនេះដោយសូម្បីតែ Juventus ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top