កីឡា

Xavi បញ្ជាក់ថា Barcelona អស់ឱកាសហើយសម្រាប់ពាន La Liga

នៅថ្ងៃនេះគ្រូបង្វឹកក្លឹប Barcelona លោក Xavi បានសារភាពថាជាផ្លុវការហើយដែរថា ក្លឹបដល់ពេលដែលអាចនិយាយពាក្យថា Goodbye ជាមួយនឹងពានរង្វាន់ La Liga រដូវកាលនេះក្រោយបរាជ័យគួរឲ្យភ្ញាក់ផ្អើលទៅលើក្រុម Cadiz ហើយដែលលោកបានហៅ ថាការចាញ់លើកនេះគឺមិនអាចទទួល យកបាននោះទេ។

បន្ទាប់ពីបានធ្លាក់ចេញពីពានរង្វាន់ Europa League ក្រោមថ្វីដៃរបស់ក្លឹបអាល្លឺម៉ង់ Eintracht Frankfurt ហើយនោះ Barcelona បានបង្ហាញទំរង់លេងមិនសូវល្អសោះ ដោយចាញ់ ម្តងទៀតទៅលើក្រុមដែលត្រៀម នឹងត្រូវកាត់ចោលទៅរដូវកាលក្រោយ Cadiz ទៀតក្នុងលទ្ធផល១ទល់នឹង០។

មកដល់ពេលនេះ Barcelona ក្រោមការដឹកនាំរបស់លោក Xavi មានពិន្ទុតិចជាង ក្រុមនៅកំពូលតារាង Real Madrid ដល់ទៅ១៥ ពិន្ទុ ទោះបីជាមានការប្រកួតក្តីដៃក្តីប៉ុន្តែសង្ឃឹម គឺមានតិចតួចបំផុត ដើម្បីអាចលើកពាន អេស្បាញបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top