កីឡា

រកឃើញក្រុមជើងខ្លាំង៨ក្រុម ឡើងវគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់មិត្តភាព យុវជនស្រុកល្វាឯម ២០២២

ស្រុកល្វាឯម៖ ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២គិតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២រកឃើញក្រុមជើងខ្លាំង៨ក្រុម ឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតប្រព្រឹត្តិទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។

សម្រាប់៨ក្រុម រួមមានក្រុមបាល់ទាត់ យុវជន អធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុវជនអរិយក្សត្រ ក្រុមបាល់ទាត់យុវជនឃុំសំបួរ ក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ក្រុមបាល់ទាត់យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់យុវជន កោះរះ ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង និងក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយ។

ចំពោះការប្រកួតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រុមបាល់ទាត់ យុវជន អធិរាជជ្រោយពិសី ប៉ះក្រុមបាល់ទាត់យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវជួបនឹងក្រុមបាល់ទាត់ យុវជនឃុំសំបួរ ក្រុម រីឯក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយ ប្រកួតក្រុមបាល់ទាត់យុវជនអរិយក្សត្រ និងក្រុមបាល់ទាត់យុវជន កោះរះប្រកួតជាមួយក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ក្រុម បែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។

ចំពោះក្រុមទំាង១៧ មកពីឃុំទំាង១៥ មកនៅស្រុកល្វាឯមរួមមាន ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។

រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោល វត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ៕ ដោយ៖លី ភីលីព

Most Popular

To Top