កីឡា

AT Madrid ពិចារណា ក្នុងការនាំយកកីឡាករ វ័យ២១ឆ្នាំម្នាក់ របស់ក្លឹបបារាំង

យោងតាមការចេញផ្សាយរបស់ Fichajes នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមរបស់លោក Diego Simeone កំពុងតែបង្ហាញចាប់អារម្មណ៍ ជាមួយនឹងកីឡាករវ័យ២១ឆ្នាំម្នាក់ ដែលកំពុងមានទំរង់លេងខ្លាំង នៅក្លឹបបារាំង Marseille។

កីឡាករបារាំងខ្សែការពារ William Saliba បានក្លាយទៅជាកីឡាករដ៏ឆ្នើម ក្នុងតំបន់ការពាររបស់ក្លឹបនៅរដូវកាលនេះ ព្រមទាំងបានបង្ហាញខ្លួន ដល់ទៅ២១ដង នៃការប្រកួតលីកទាំង៣២ដងផងដែរ។

Saliba ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្ន គ្រាន់តែជាកីឡាករខ្ចីជើងរបស់ Marseille ប៉ុណ្ណោះហើយត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់ទៅក្លឹបកាំភ្លើងធំ Arsenal វិញ នៅដំណាច់ឆ្នាំ ខែមិថុនាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top