ភ្នំពេញ៖បន្ទាប់ពីការបញ្ចប់ការធ្វើចត្តាឡីស័កគ្រូបង្វឹកថ្មីនៃ ក្រុមជម្រើសជាតិកម្ពុជាជាជនជាតិជប៉ុន លោក Ryu Hirose ចាប់ផ្ដើមពិនិត្យរកកីឡាករល្អៗ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមជម្រុះ World Cup និងព្រឹត្តិការណ៍ការប្រកួត SEA GAMES ២០២១នៅប្រទេសវៀតណាម។
ប្រភពដ៏ជិតស្និតបានបង្ហើបថា លោកRyu Hirose ថ្មីៗនេះបានចុះសង្កេតមើលការហ្វឹកហាត់របស់កីឡាករតាមក្រុមមួយចំនួន នៅលីគកំពូលកម្ពុជា។ ក្រៅពីនេះលោកក៏បានទស្សនាការប្រកួតដោយផ្ទាល់ជាពិសេសជំនួបដែលគ្រប់គ្នារវាង បឹងកេត ជាមួយ ភ្នំពេញក្រោន ក្នុងការប្រកួតសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជាក្នុងពានរង្វាន់ដដែលនេះ កម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា លើទឹកដីកណ្ដាល នាប្រទេសបារ៉ែន ។
លោក Ryu Hirose ចូលមកជំនួសលោកFelix G- Dalmas ដែលជាគ្រូជនជាតិអាហ្សង់ទីនរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលមិនបន្តកុងត្រាជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទោះបីលោក Keisuke Honda នៅជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងថានៈជាអ្នកចាត់ការទូទៅដដែលនោះ ។
លោក Ryu Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំគឺលោក កើត១៩ មេសា ឆ្នាំ១៩៥៦ ៕