តូក្យូ៖លោកបានប្រាប់កាសែតក្នុងស្រុកមួយថា មន្ត្រីការ៉ាតេដូជប៉ុនម្នាក់នឹងលាឈប់ បន្ទាប់ពីរងការចោទប្រកាន់ពីបទគម្រាមកំហែងម្ចាស់ជើងឯកមួយរូប ដែលត្រូវប្រកួតនៅព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនាពេលខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Masao Kagawa ប្រធានបច្ចេកទេសនៃសហព័ន្ធការ៉ាតេដូ របស់ជប៉ុនបានប្រាប់សារព័ត៌មាន Nikkan Sports ថា លោកបានលាឈប់ បន្ទាប់ពីរងរបួសអតីតជើងឯកពិភពលោកកីឡាការិនី Ayumi Uekusa ក្នុងសមយុទ្ធហ្វឹកហាត់មួយ។ លោក Uekusa និយាយថា លោកបានវាយនាងនឹងដាវឫស្សី ហើយបានចោទប្រកាន់ លោកពីការសម្លុតធ្វើបាបដោយអះអាងថា លោកតែងតែស្រែកដាក់នាង និងដាស់តឿននាងអំពីជីវិតឯកជនរបស់នាង។
កីឡាការិនីត្រូវចូលរួមប្រកួតប្រជែងប្រភេទ kumite ក្នុងប្រភេទទម្ងន់៦១ គីឡូក្រាមឡើង ខណៈ ការ៉ាតេដូបង្ហាញខ្លួនលើកដំបូងនៅរដូវក្តៅនេះបានដាក់ពាក្យបណ្តឹងជាមួយសហព័ន្ធជុំវិញការរំលោភបំពាននេះ។ ទាំងUekusa និង Kagawaបានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការក្រមសីលធម៌កាលពីសប្តាហ៍មុន ដោយសហព័ន្ធបានរកឃើញថា នាងមានស្នាមជាំដោយសារតែវិធីសាស្ត្រនៃការ បណ្តុះបណ្តាលរបស់Kagawa។
សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងសម្រេចចិត្តលើការដាក់ទណ្ឌកម្មមួយ ប៉ុន្តែពេលនេះលោក Kagawa បានជូនដំណឹងដល់ពួកគេអំពីបំណង របស់លោកក្នុងការឈប់ធ្វើជានាយកបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាល។
Kagawaបានប្រាប់សារព័ត៌មានNikkan Sportsថា ខ្ញុំទទួលខុសត្រូវទាំងស្រុង ដើម្បីនាំបញ្ហានេះឲ្យបានឆាប់ចប់ ខ្ញុំនឹងលាឈប់ពីមុខតំណែងទាំងអស់របស់ខ្ញុំ នៅសហព័ន្ធការ៉ាតេដូរបស់ជប៉ុន។ លោកKagawa បានសារភាពថា ខ្លួនបានប្រើដាវឬស្សីជា ផ្នែកមួយនៃការបណ្តុះបណ្តាលរបស់ Uekusaដោយមានគោលបំណងបង្ខំនាងឲ្យផ្លាស់ប្តូរ ទីតំាំងប្រយុទ្ធ និងកម្លាំងរុញច្រានរបស់នាង៕