កីឡា

Arsenal រៀបចំផែនការ ដាក់សំណើ ទិញ Hakimi

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាឆ្នើមម្នាក់របស់ក្លឹបអ៊ីតាលីInter Milan និងកំពុងរៀបចំផែនការ សុំចរចាហើយផងដែរ។

ប្រភពដដែលបានសរសេរទៀតថា សំណើមួយ របស់ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវធ្វើឡើង ដើម្បីអាចពិនិត្យលទ្ធភាព ក្នុងការនាំយកខ្សែការពារAchraf Hakimi មកកាន់ទឹកដីអង់គ្លេស នៅរដូវក្តៅខាងមុខនេះ។

កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា គឺជាគោលដៅរបស់ Arsenal ដើម្បីជំនួសតំណែង របស់ Hector Bellerin ប៉ុន្តែក្លឹប Inter Milanត្រូវបានគេជឿជាក់ថា នឹងមិនសម្រេចចិត្តលក់កីឡាកររូបនេះឡើយ ប្រសិនបើមិនអាច យកបាន ៥០លានអ៊ឺរ៉ូបទេនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top