កីឡា

Varane មិនមានវត្តមាន ក្នុងការប្រកួតប៉ះនឹង Liverpool ដោយកូវីដ

ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេដឹងថានឹងទទួលបាន ផលប៉ះពាល់ផ្សេងទៀតក្រោយពេលដែលបាន ប្រកាសថាកីឡាករខ្សែការពារ Sergio Ramos នឹងត្រូវអវត្តមានក្នុងការប្រកួតប៉ះជាមួយនឹង Liverpool ក្នុង ក្របខណ្ឌ Champion League។

កីឡាករខ្សែការពារឆ្នើមសញ្ជាតិបារាំង Raphael Varane ក៏នឹងត្រូវជឿជាក់ថាមិនបានបង្ហាញវត្តមាននៅក្នុងការប្រកួត ១ភាគ៤ Champion League នេះផងដែរក្រោយប្រកាសថាកីឡាកររូបនេះមានឆ្លងកូវីដ១៩។

ក្រុមរបស់លោក Klopp នឹងជួបជាមួយ Real Madrid នៅកីឡាដ្ឋាន Estadio Di Stefano នៅយប់ថ្ងៃអង្គារនេះនិង ត្រូវជួបគ្នាម្តងទៀត នៅយប់ថ្ងៃពុធសប្តាហ៍ក្រោយសាជាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top