យោងតាមការចេញផ្សាយរបស់កាសែត អ៊ីតាលី Calcio Mercato បានចេញផ្សាយ នៅថ្ងៃអង្គារនេះថាក្លឹបយក្សអ៊ីតាលី AC Milan បានរៀបចំគម្រោងការរួច ទៅហើយក្នុងការលក់ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Rafael Leao ចេញនៅរដូវក្តៅនេះ ដោយសង្ឃឹមថានឹងអាចប្រមូលលុយបាន ប្រមាណជា៤០លានអ៊ឺរ៉ូ។
ក្លឹបអ៊ីតាលីមួយនេះទោះបីជាយ៉ាងណាក្តី ក៏នឹងអាចបាត់បង់កីឡាកររូបនេះដែរ ដោយសារមានការចាប់អារម្មណ៍ពិសំណាក់ក្លឹប ជាច្រើនប៉ូន្តែរំពឹងទុកថា នឹងអាចប្រមូលលុយមកវិញបាន
មួយចំនួនធំពីកីឡាករវ័យទើបតែ ២១ឆ្នាំរូបនេះ។

គួរឲ្យដឹងដែរថា Leao ដែលបានបង្ហាញខ្លួនសរុប បាន៣២ប្រកួតសម្រាប់គ្រប់ ការប្រកួតនៅរដូវកាល២០២០-២០២១នេះ គាត់អាចស៊ុតបញ្ចូលទីបាន ៦គ្រាប់មកហើយហើយកំពុងតែ
បង្កើនទំរង់លេងរបស់ខ្លួន នៅឡើយក្នុងពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
