កីឡា

ការបញ្ជូនភ្លើងគប់ នៃការប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូចាកចេញ ពីអូសាកាហើយ

តូក្យូ៖ការបញ្ជូនភ្លើងគប់នៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នឹងមិនរត់ឆ្លងកាត់តាមដងផ្លូវនៃខេត្តអូសាការបស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយឡើយ ដោយសារតែការកើនឡើងការឆ្លងនៃមេរោគ COVID-19 យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ការផ្លាស់ប្តូរនេះគឺជាការថយក្រោយមួយសម្រាប់អ្នករៀបចំTokyo Olympic បានចាប់ផ្តើមបញ្ជូនតកាលពី២សប្តាហ៍មុនពីតំបន់ភាគឥសាននៃហ្វូគូស៊ីម៉ាដោយមានអ្នករត់ ១០,០០០ នាក់គ្រោងនឹងធ្វើដំណើរឆ្លងកាត់ប្រទេសជប៉ុនក្នុងរយៈពេល ៤ ខែ។ ការបើកអូឡាំពិកជាផ្លូវការនៅសល់រយៈពេលតែជាង ១០០ ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី ២៣ ខែកក្កដា។

ផែនការផ្លាស់ប្តូរនាទីចុងក្រោយអ្នករៀបចំបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករត់ និងភ្លើងគប់នឹងត្រូវបានចូលរួមព្រឹត្តិការណ៍មួយចំនួននៅក្នុងឧទ្យានទីក្រុងអូសាកានៅថ្ងៃដែលការបញ្ជូនតនឹងឆ្លងកាត់ខេត្តទាំងមូល នោះគឺនៅថ្ងៃទី ១៣-១៤ ខែមេសា។

អ្នករៀបចំនៅទីក្រុងតូក្យូបានបន្តថា ដោយមើលឃើញពីកាលៈទេសៈនេះអាជ្ញាធរនៅទីក្រុងអូសាកាបានស្នើសុំ Tokyo 2020ឲ្យរៀបចំផ្នែកអូសាកានៃការបញ្ជូនតភ្លើងអូឡាំពិកនៅឧទ្យានរំលឹកពិព័រណ៍ជាជាងនៅលើផ្លូវសាធារណៈ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ផ្នែកអូសាកានឹងត្រូវបានធ្វើឡើងនៅក្នុងឧទ្យានសម្រាប់អ្នករត់ភ្លើងគប់ទាំងអស់ដែលចង់រត់នៅទីនោះដោយគ្មានអ្នកទស្សនា។

ភាពតានតឹងនៃការរក្សាការបញ្ជូន តបន្តមានបញ្ហាដ៏ធំដែលទំនងជាកើតឡើង នៅពេលអូឡាំពិក និងប៉ារ៉ាឡាំពិកធ្វើឡើងជាមួយនឹង អត្តពលិកសរុប ១៥.៤០០ នាក់មកពីជាង ២០០ ប្រទេសដែលចូលប្រទេសជប៉ុន។ ពួកគេនឹង ត្រូវបានចូលរួមដោយមន្ត្រីចៅក្រម ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្សាយរាប់ម៉ឺននាក់ផ្សេងទៀត។

ការលក់សំបុត្រត្រូវគិតជាទឹកប្រាក់ចំនួន ៨០០ លានដុល្លារអាមេរិកសម្រាប់អ្នករៀបចំកម្មវិធីដែលជាចំណែកធំ ប៉ុន្តែតូចបើប្រៀបធៀបទៅនឹងវិក័យប័ត្រផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន ១៥,៤ ពាន់លានដុល្លារភាគច្រើននៃអ្នកបង់ពន្ធជប៉ុន៕ ដោយ៖លី ភីលីព

Most Popular

To Top