នៅថ្ងៃនេះអ្នកចាំទីឆ្នើមជើងចាស់ របស់អាល្លឺម៉ង់ Manuel Neuer បានធ្វើការលើកឡើងថា ម្ចាស់ជើងឯកចាស់ Bayern Munich នឹង អាចធ្វើការកែប្រែលទ្ធផល កាលពីជើងទី១ ក្នុងលទ្ធផល៣ទល់នឹង២ចាញ់ ទៅលើក្រុម PSG នោះមកវិញនៅជើង ទី២សប្តាហ៍នេះ។
កាលពីសប្តាហ៍មុន Bayern ទទួលរងបរាជ័យក្នុងការប្រកួត Champion League ជើងទី១ ជាមួយនឹងក្រុមជើងឯកបារាំង PSG ក្នុងលទ្ធផល ៣ទល់នឹង២ទាំងគួរ ឲ្យភ្ញាក់ផ្អើលប៉ុន្តែទាំងគ្រូបង្វឹកក្លឹបលោក Hansi Flick និងអ្នកចាំទីឆ្នើមរូបនេះនៅតែមានជំនឿថា Bayern Munich អាច បង្កើតប្រវត្តិសាស្ត្របាននៅការប្រកួតក្រោយនេះ។
ទោះបីជាយ៉ាងណាក្តី Bayern Munich បានបាត់កម្លាំងដ៏សំខាន់មួយទៀតនៅក្នុងការប្រកួតជើងទី២នេះគឺកីឡាករខ្សែប្រយុទ្ធ Robert Lewandowski ដែលកំពុង បន្តព្យាបាលរបួសនៅឡើយនោះ ខណៈដែល Muller, Kingsley Coman ព្រមទាំង Sane នឹងអាចបង្ហាញខ្លួន តាមកាលកំណត់៕
ប្រែសម្រួល៖ស៊ុនលី