Liverpool ត្រូវបាន the Mirror ចេញផ្សាយថា កំពុងបង្កើនកិច្ចការងារ ដើម្បីអាចត្រូតពិនិត្យមើល លទ្ធភាពក្នុងការត្រួសត្រាយផ្លូវ អាចនាំយកកីឡាករ ឆ្នើមវ័យក្មេងម្នាក់ របស់ក្លឹប Barcelona ឲ្យបានមុនគាត់ សម្រេចចិត្តបន្តកុងត្រាថ្មី។
ប្រភពដដែលបានសរសេរទៀតថា ហង្សក្រហម Liverpool បានបង្ហាញចំណាបអារម្មណ៍ ជាមួយនឹងតារាឆ្នើមវ័យក្មេង Pedri Lopez ដែលដំណឹងនេះ កំពុងធ្វើឲ្យក្លាយទៅជាសញ្ញា ជាបន្ទាន់មួយសម្រាប់ Barcelona ក្នុងការប្រតិកម្ម និងសម្រេចចិត្ត ភ្លាមសម្រាប់កុងត្រាថ្មី របស់ Pedri។
ហង្សក្រហមត្រូវបានគេដឹងទៀតដែរថា បានដឹងហើយថា ប្រសិន បើមិនអាចចុះហត្ថលេខា នាំយក Pedri វ័យ១៨ឆ្នាំរូបនេះ មកមុនកុងត្រាថ្មីនោះទេ តម្លៃខ្លួនរបស់គាត់ នឹងអាចកើនឡើង លើស៧០លានផោនជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី