កីឡា

PSG, Real Madrid និង Inter សុទ្ធតែកំពុង​តាមដាន ទំរង់លេងរបស់ Lingard

ជាព័ត៌មាន ដែលមិនគួរឲ្យនឹកស្មានមួយ ដែលត្រូវបានចេញផ្សាយ ដោយ the Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សនៅអ៊ឺរ៉ុប ជាច្រើនបែរជានាំគ្នា មកធ្វើការចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ អង់គ្លេស Jesse Lingard ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅ West Ham។

កីឡាកររបស់ក្លឹបបិសាចក្រហម Man UTD រូបនេះត្រូវបានទទួលការ ចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗ ជាច្រើនដូចជា PSG, Real Madrid និង Inter Milan ផងដែរនៅក្រោយពេល ដែលបានបង្ហាញទំរង់លេងបានយ៉ាងល្អ ក្នុងពេលមានវត្តមានលេងឲ្យក្លឹបញញួរធំ West Ham ។

ទោះបីជាយ៉ាងណាក្តី West Ham ឯណោះវិញ ក៏កំពុងត្រៀមរៀបចំកុងត្រាមួយផងដែរ ដើម្បីទាក់ទាញចិត្ត Lingard ឲ្យបន្តរស់នៅជាមួយ នឹងក្លឹបនៅពេលដែលកុងត្រា របស់កីឡាករ គឺកាន់តែខិតជិតទៅដល់ទីបញ្ចប់ ទៅហើយជាមួយនឹងបិសាចក្រហម ឬយ៉ាងហោចណាស់ ក៏នឹងអាចធ្វើការខ្ចីជើង បានមួយរដូវកាលទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top