នៅក្រោយជ័យជំនះលើក្រុម Bayern Munich កាលពីយប់មិញមកកីឡាករឆ្នើម Neymar របស់ PSG បាននិយាយថាគាត់នឹង បន្តកុងត្រាថ្មីជាមួយនឹងក្លឹបជាមិនខាន។
Bayern Munich បានធ្លាក់ចេញពីវគ្គ១ភាគ៤ចុងក្រោយបន្ទាប់ពីបរាជ័យសរុប៣ ទល់៣ប៉ុន្តែគិតតាមក្បួនគឺ PSG ជាអ្នកទទួលបានជ័យជំនះ។
បច្ចុប្បន្នកុងត្រារបស់ Neymar គឺមានសុពលភាពត្រឹមឆ្នាំ២០២២ប៉ុណ្ណោះប៉ុន្តែកីឡាករ តែងតែទទួលបានព័ត៌មានចចាមអារំាមអំពីការ ចាកចេញនេះហើយចុងក្រោយកីឡាករក៏បានចេញមកបញ្ជាក់បន្ថែមទៀតថា បញ្ហាកុងត្រាមកដល់ពេលនេះគឺលែងជាបញ្ហាទៀតហើយ។
ថ្លែងទៅកាន់ ESPN របស់ប្រេស៊ីល Neymar និយាយថានៅក្រោយការប្រកួតថា៖ ការបន្តកុងត្រាថ្មីលែងជាបញ្ហាទៀតឡើយច្បាស់ណាស់ដែលខ្ញុំ នៅពេលនេះមានអារម្មណ៍រីករាយនិងមានសេចក្តីសុខដូចជា នៅផ្ទះនិងសប្បាយចិត្តជាអ្វីដែលខ្ញុំធ្លាប់មានពីមុនមកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី