កីឡា

Bayern Munich មានទំនុកចិត្តថា នឹងអាចនាំយក Haaland បាន

ក្លឹបជើងឯក អាល្លឺម៉ង់ចាស់ Bayern Munich ត្រូវបានគេដឹងថា នៅតែមាជំនឿជាក់ ក្នុងចិត្តដដែលថាខ្លួននឹងនៅតែអាចមាន ឧិកាសក្នុងការនាំយកខ្សែប្រយុទ្ធ វ័យក្មេងឆ្នើម Erling Haaland ប្រសិនបើកីឡាកររូបនេះនឹងបន្តលេងជាមួយនឹង Dortmund មួយរដូវកាលទៀត ។

Daily Mail ក៏បានចេញផ្សាយស្រដៀងគ្នាដែរថា Bayern Munich នឹងត្រូវរងចាំ រហូតដល់រដូវក្តីឆ្នាំ២០២២ពីព្រោះថាទុកចិត្តច្បាស់ថា Haaland នឹងមិនផ្ទេរចាកចេញ ទៅក្លឹបណាឡើយនៅ រដូវក្តៅខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធរូបនេះ នឹងក្លាយទៅជាកីឡាករ ដែលមានសមត្ថភាពកាន់តែពេញលេញ នៅឆ្នាំក្រោយហើយជាពិសេសចំពេលដែលតំណែងរបស់ Robert Lewandowski នឹងអាចមានផងដែរ ។

ទោះបីជាយ៉ាងណាក្តីក្លឹបជាច្រើន ផ្សេងទៀតដូចជា Real Madridនិង Man City ជាដើមនឹងមិនរងចាំរហូតដល់ឆ្នាំក្រោយឡើយហើយកំពុងពង្រឹង កិច្ចចរចាគ្នាដើម្បីអាច ធ្វើឲ្យបាននៅក្នុងឆ្នាំនេះតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top