កីឡា

ប្រធានក្លឹបបិសាចក្រហម Man UTD លោក Woodward ប្រកាសលាលែង ចេញពីតំណែង

ជាដំណឹងគួរឲ្យជឿជាក់បាន ដែលត្រូវបានចេញផ្សាយ ដោយ the Goal នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានក្លឹបបិសាចក្រហម Man UTD លោក Ed Woodward ទីបំផុតបានប្រកាសលាលែង ចេញពីតំណែងរបស់គាត់ហើយ ប៉ុន្តែដោយមិនបានបញ្ជាក់ពី ព័ត៌មានលំអិត របស់គាត់ឡើយ។

ដំណឹងនេះបានកើតឡើង ស្របពេលដែលមានការរិះគន់ផ្ទុះឡើង ចំពោះក្លឹបធំៗទាំង១២ ដែលបានសម្រេចចិត្តរួមគ្នា ក្នុងការបង្កើតលីគកំពូល មួយទៀតគឺ Super League ពីសំណាក់អ្នកគាំទ្រ ក្លឹបទាំងអស់ផងដែរ។

មានការសង្ស័យ ថា ប្រតិបត្តិកម្មរបស់អ្នកគាំទ្រ និងកីឡាករគឺជាមូលហេតុដ៏សំខាន់ ក្នុងការនាំឲ្យមានការសម្រេចចិត្តនេះឡើយ ហើយវាគឺជាបញ្ហា ដ៏ស្មុគ្រស្មាញ របស់ក្លឹបផងដែរ ដែលបានធ្វើឲ្យ លោក Woodward បានបង្ខំចិត្តធ្វើបែបនេះ ទោះបីជាបច្ចុប្បន្នទំរង់លេង របស់ក្លឹបហាក់ដូចជា បានល្អប្រសើរឡើងវិញហើយក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top