កីឡា

២គ្រាប់របស់ Bayern Munich យប់មិញធានាឲ្យក្រុមយកបាន៣ពិន្ទុពី Leverkusen

៣ពិន្ទុដែល Bayern Munich ដែលរកបានយប់មិញពីជ័យជំនះលើក្រុម Bayer Leverkusen បានធ្វើឲ្យក្រុមខ្លាំង Bayern Munich អាចឈរនៅកំពូលតារាង
កាន់រឹងម៉ាំងដោយលើសក្រុមលេខរៀងទី២ RB Leipzig ដល់ទៅ១០ពិន្ទុដាច់។

Bayern Munich គ្រប់គ្រងការប្រកួតសរុបបានរហូតទៅដល់៦១ភាគរយខណៈដែល ខ្លួនអាចស៊ុតចំគោលដៅដល់ទៅ៨ដងធៀបទៅនឹងក្រុមភ្ញៀវ ដែលគ្រប់គ្រងបាល់បាន់តែ ៣៩ភាគរយនិងស៊ុតចំគោលដៅតែ៤ដង។

គ្រាប់បាល់ដំបូងរបស់ Bayern Munich របូតតាំងតែពីនាទីទី៧ដោយកីឡាករ Choupo Moting ហើយការប្រកួតអូសបន្លាយបានតែ៦នាទីពោលគឺនៅនាទីទី១៣កីឡាករ Kimmich គឺជាអ្នកបន្ថែម១គ្រាប់ទៀតបញ្ចប់ការប្រកួត Bayern Munich ស៊ុតបាន២គ្រាប់ Leverkusen អត់មានគ្រាប់បញ្ចូលទី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top