កីឡា

អ្នកគ្រូ សុទ្ធ ស្រីលក្ខណ៍ ជាស្រ្តីដំបូង របស់សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រ ទទួលសញ្ញាប័ណ្ណ គ្រូបង្វឹកអត្តពលកម្ម កម្រិតអន្តរជាតិ

ភ្នំពេញ ៖ អ្នកគ្រូ សុទ្ធ ស្រីលក្ខណ៍ គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិ អត្តពលម្មទទួល បានសញ្ញាប័ណ្ណគ្រូបង្វឹក អត្តពលកម្មកម្រិតអន្តរជាតិ ក្នុងវគ្គបណ្តុះបណ្តាល តាមរយៈអនឡាញ ដែលមានឈ្មោះថា Basic Srength And Coditioning Course ដោយADC Jakarta ដែលមានរយៈពេល៤ថ្ងៃ ក៏ជាស្រ្តីដំបូង របស់សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រ ។

អ្នកគ្រូ សុទ្ធ ស្រីលក្ខណ៍ បានប្រាប់តាមរយៈអនឡាញថា វគ្គបណ្តុះបណ្តាលតាមរយៈអនឡាញ ដែលមានឈ្មោះថា Basic Sren gth And Coditioning Course ដោយ ADC Jakarta បានសិក្ខាកាម ចូលរួមមកពី១៣ប្រទេស ដែលបង្រៀន ដោយលោកគ្រូជនជាតិថៃ សិង្ហបូរី និងឥណ្ឌូនេស៊ី ដែលមានរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី១៦ដល់១៩ ខែមេសា ឆ្នាំ២០២១ ។

អ្នកគ្របានបន្តថា សម្រាប់ការចុះ ឈ្មោះចូលរៀនវគ្គខាងលើនេះ ដោយមានការ អនុញ្ញាត ពីសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រ ពីព្រោះសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រ ជាបញ្ជូនអ្នកគ្រូឲ្យចូលរៀនវគ្គនេះ ។ វគ្គ Basic Sren gth And Coditioning Course ជាវគ្គគ្រូបង្វឹកបង្រៀនគ្រូបង្វឹក ដូច្នេះអ្នកគ្រូនឹងចំណេះដឹងទំាងនេះ មកបង្ហាត់បង្រៀន ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មជម្រើជាតិ កម្ពុជា ៕

Most Popular

To Top