កីឡា

Draxler បង្ហើបបំណង​ ចង់ចូលរួមជាមួយនឹង Bayern Munich

កីឡាករខ្សែ បម្រើអាល្លឺម៉ង់ Julian Draxler ត្រូវបាន the Foot Mercato នៅថ្ងៃនេះ ចេញផ្សាយថាកំពុងបង្ហើបពីបំណង ក្នុងការចូលរួមជាមួយ នឹងក្លឹបនៅស្រុកកំណើត Bayern Munich វិញនៅរដូវក្តៅនេះ។

ដំណឹងនេះត្រូវបានធ្វើឡើង នៅបន្ទាប់ពីលេចឬព័ត៌មានថា កីឡាកររូបនេះមានទំនាក់ទំនង មិនសូវជាល្អឡើយជាមួយនឹងក្លឹបបច្ចុប្បន្នរបស់ខ្លួនគឺ PSG ហើយជាពិសេស ខណៈដែលក្លឹបបារាំងមួយ នេះហាក់ដូចជាមានកីឡាករ ក្នុងតំណែងនេះជាច្រើននាក់ផងដែរ ។

គួរឲ្យដឹងដែរថា Draxler បានចាប់ផ្តើមអាជីពដំបូង របស់គាត់ជាមួយនឹងក្លឹប Schalke និង Wolfsburg នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មុនពេលផ្ទេរទៅលេង ជាមួយនឹងលីគកំពូលបារាំង Ligue 1 ហើយរដូវកាលចុងក្រោយនេះDraxler វ័យ២៧ឆ្នាំរូបនេះបានបង្ហាញ ខ្លួនតែ៩ដងប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top