Lamela លេខ១១របស់ Spurs ជាកីឡាករខ្សែប្រយុទ្ធ ដែលមានវត្តមានជាមួយ នឹងក្លឹបជាយូរមកហើយ ចាប់តាំងតែពីបានផ្ទេរ មកពីលីគ អ៊ីតាលីមកដល់ទីក្រុងឡុង។
យោងតាមការចេញផ្សាយរបស់ Area Napoli បានអះអាងថាទីបំផុត ពេលវេលារបស់ Erik Lamela ជាមួយនឹង Spurs គឺឈានមកដល់ទីបញ្ចប់ហើយ ហើយជឿជាក់ថា នឹងអាចផ្ទេរទៅលីគកំពូល អ៊ីតាលី Serie A វិញជាមិនខាន។
កីឡាករវ័យ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Spurs ពីក្លឹប Roma កាលពីឆ្នាំ២០១៣ ក្នុងនាមជាកីឡាករឆ្នើម ដើម្បីជំនួសតំណែង របស់ Baleដែលគ្រានោះបានចាកចេញ ទៅចូលរួមជាមួយនឹង Real Madrid ៕
ប្រែសម្រួល ៖
