AS នៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បានរៀបចំកិច្ចការងារ របស់ខ្លួនរួចហើយ ដើម្បីអាចលក់កីឡាករ ខ្សែការពារបារាំង Varane ចេញនៅរដូវក្តៅនេះ ខណៈដែលព័ត៌មានចចាមអារ៉ាម បានបញ្ជាក់ថា ក្លឹបបានចរចាទិញបាន Alaba រួចមកហើយដោយមិនមានតម្លៃខ្លួន ឡើយ នៅរដូវក្តៅនេះ ពីBayern Munich។
ក្រៅតែពីនាំចូលយក Alaba មកហើយយក Varane ចេញហើយនោះក្លឹបក៏កំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យ Sergio Ramos បន្តលេងជាមួយនឹងខ្លួនផងដែរ តាមរយៈការកាត់បន្ថយប្រាក់ កម្រៃប្រមាណជា១០ភាគរយ។
ក្នុងពេលជាមួយគ្នានេះ Barcelona វិញគឺត្រូវបានគេដឹងថា បានកំណត់យក កីឡាករ Memphis សាជាថ្មីជាគោលដៅអទិភាព សម្រាប់រដូវក្តៅនេះ ទោះបីជាធ្លាប់បានបរាជ័យ ម្តងហើយកាលពីរដូវកាល ដោះដូរលើកមុន។
តារាឆ្នើម របស់ក្លឹប Lyon វ័យ២៧ឆ្នាំរូបនេះ នឹងក្លាយខ្លួនជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ នៅចុងបញ្ចប់រដូវកាលនេះ ដោយសារកុងត្រារបស់គាត់ ក៏ឈានមកដល់ពេល វេលាចុងក្រោយដូចគ្នា ផងដែរនោះ៕
ប្រែសម្រួល៖ស៊ុនលី