កីឡាករខ្សែប្រយុទ្ធវ័យ ទើបតែ១៧ឆ្នាំម្នាក់ ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានទំរង់លេង ដូចជា Neymar ប៉ុន្តែលេងជើងឆ្វេងនោះ និងកំពុងលេងឲ្យក្លឹប Fluminense នោះត្រូវបានគេជឿជាក់ថា នឹងត្រូវផ្ទេរមកដល់ទឹកដីអង់គ្លេស ហើយនារដូវកាលក្រោយ។

កីឡាករ Kayky លេងក្នុងតំណែងខ្សែប្រយុទ្ធស្លាប ត្រូវបានគេប្រដូចទៅនឹង ទំរង់លេង របស់ Neymar ហើយពេលនេះត្រូវបានគេដឹងថា បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរមកកាន់ក្លឹប Man City ហើយក្នុងតម្លៃខ្លួន ប្រមាណជា៩លានផោន ប៉ុន្តែនឹងបន្តលេង នៅប្រេស៊ីល រហូតដល់ចប់ រដូវកាលជាមុនសិន។
Kayky ដែលមានឈ្មោះពេញថា Kayky da Silva Chagas ត្រូវបានគេដឹងដែរថា ទើបតែបានបង្ហាញខ្លួន ជាលើកដំបូងក្នុងឈុតធំ នៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង គាត់ត្រូវបានក្លឹប Man City តាមដានជើង ជាច្រើនឆ្នាំមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						